មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្រ្តីពន្ធនាគារ

វរសេនីយ៍ឯក ឈឹម ថាណាវណ្ណ (នាយក)
កំរិតវប្បធម៌ បរិញ្ញាប័ត្រជាន់ខ្ពស់
ទីលំនៅ  រាជធានីភ្នំពេញ
ទំនាក់ទំនង   (+855)   អ៊ីម៉េលៈ thanavann@pac.edu.kh
ក-តួនាទី ភារកិច្ចមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអនុរក្សពន្ធនាគារ
 • ធ្វើជាសេនាធិការជូនបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការងារបណ្តុះបណ្តាលវិជ្ជាជីវៈអនុរក្សពន្ធនាគារ ។
 • ធ្វើសុក្រឹតការ វិក្រឹតការ ជំនាញឯកទេស ជូនមន្រ្តី អនុរក្ស និងថ្នាក់ដឹកនាំពន្ធនាគារគ្រប់កំរិត។
 • លើកគម្រោងផែនការថវិកា សម្ភារៈ របស់មជ្ឈមណ្ឌល និង សហការជាមួយអង្គភាពពាក់ព័ន្ធ ដំណើរការវគ្គសិក្សាតាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា និង ក្រសួងមហាផ្ទៃ ។
 • សហការជាមួយអង្គភាពពាក់ព័ន្ធ នៃអង្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំផែនការបណ្តុះបណ្តាល និង សុក្រឹត្យការ វិក្រឹតការជំនាញឯកទេស។
 • សិក្សាស្រាវជ្រាវធ្វើទំនើបភាវូនីយកម្មខ្លឹមសារបង្ហាត់បង្រៀន និង កម្មវិធីសិក្សា។
 • ចាត់វិធានការអនុវត្តផែនការបណ្តុះបណ្តាល តាមកម្មវិធីរបស់បណ្ឌិត្យសភា
ខ- អំពីសិទ្ធិមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអនុរក្សពន្ធនាគារ
 • ត្រួតពិនិត្យ ដឹកនាំបញ្ជា ការិយាល័យក្រោមឱវាទ
គ- រចនាសម្ព័ន្ធមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអនុរក្សពន្ធនាគារ
 1. ការិយាល័យ រដ្ឋបាល
 2. ការិយាល័យ កម្មវិធី
 3. ការិយាល័យ ចំណេះដឹងទូទៅ
 4. ការិយាល័យ ជំនាញឯកទេស