វិទ្យាស្ថានក្រោយ​បរិញ្ញាបត្រ

 

ឧត្តមសេនីយ៌ទោ ឡាយ សុបញ្ញា (នាយក)
កំរិតវប្បធម៌  បេក្ខជនបណ្ឌិត
ទីលំនៅ រាជធានីភ្នំពេញ
ទំនាក់ទំនង (+855) 12 866 166         អ៊ីម៉ែលៈ touch.sophea@pac.edu.kh
ក-តួនាទី ភារកិច្ចដេប៉ាតឺម៉ង់ថ្នាក់ក្រោយឩត្តមសិក្សា 
 • ពិចារណាលើកទិសដៅ កសាងផែនការបណ្តុះបណ្តាល និស្សិតសំរាប់ កំរិតបរិញ្ញាបត្រ ជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត ទៅតាមមុខជំនាញនីមួយៗ
 • ចាត់តាំងអនុវត្តផែនការបណ្តុះបណ្តាល ទៅតាមការកំណត់របស់បណ្ឌិត្យសភានគរបាល កម្ពុជា
 • រៀបចំឯកសារបង្ហាត់បង្រៀននិងគ្រប់គ្រងគ្រូឧទ្ទេសន៍ ដែលពាក់ព័ន្ធលើការងារបណ្តុះបណ្តាល ថ្នាក់ក្រោយឧត្តមសិក្សា
 • គ្រប់គ្រងនិងរៀបចំកម្មវិធីសិក្សាសំរាប់កំរិត ក្រោយឧត្តមសិក្សាទៅតាមមុខជំនាញនីមួយៗ
 • លើកគំរោងថវិកា សំភារៈ សំរាប់បំរើឱ្យការងារបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សា
 • សហការណ៍ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីដំណើរការ ការងារឱ្យមានប្រសិទ្ធិភាព
 • បូកសរុបលទ្ធផលការងារ ដើម្បីរាយការណ៍ជូន បណ្ឌិត្យសភានគរបាលកម្ពុជា
 • អនុវត្តន៍ភារកិច្ចផ្សេងទៀត ដែលថ្នាក់លើប្រគល់អោយ ។
ខ- អំពីសិទ្ធិដេប៉ាតឺម៉ង់ថ្នាក់ក្រោយឩត្តមសិក្សា 
 •  ដឹកនាំ គ្រប់គ្រង បណ្តាលផ្នែកចំណុះដេប៉ាតឺម៉ង់ថ្នាក់ក្រោយឧត្តមសិក្សា
 • ត្រួតពិនិត្យ វាយតំលៃចំពោះការសិក្សា របស់និស្សិត ថ្នាក់ក្រោ់យឧត្តមសិក្សា
 • រួមយោបល់ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ក្នុងការងារបណ៉្តេះបណ្តាលថ្នាក់ក្រោយ ឧត្តមសិក្សា ។
– រចនាសម្ព័ន្ធដេប៉ាតឺម៉ង់ថ្នាក់ក្រោយឩត្តមសិក្សា
 1. ផ្នែករដ្ឋបាល
 2. ផ្នែកសិក្សាធិការ
 3. ផ្នែកកម្មវិធីសិក្សា
 4. ផ្នែកគ្រប់គ្រងសារណា និង និក្ខេបបទ