ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍

0

នាព្រឹកថ្ងៃទៅ៣០ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធាន បណ្ឌិត្យសភានគរបាលកម្ពុជា

បានទទួលស្វាគមន៍ ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងឱកាសដែលឯកឧត្ដម អញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្ដីពី ” យន្ដការក្នុងការត្រួតពិនិត្យពន្ធ និងការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព ” ជូនដល់គ្រូនគរបាលជាតិ មន្ដ្រីនគរបាល និងនិស្សិត សិក្ខាកាម សិស្ស នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ វិបុល បានឧបត្ថម្ភឧបករណ៍តន្រ្ដីសម័យមួយកំប្លេ  ជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់ឱ្យនិស្សិត សិក្ខាកាម និងសិស្សនគរបាលហ្វឹកហាត់មុខវិជ្ជាសិល្បៈដូរតន្ត្រី ដើម្បីឱ្យឆ្លើយតបទៅកម្មវិធីអប់រំ របស់បណ្ឌិត្យសភានគរបាលកម្ពុជានិងស្របតាមកម្មវិធីអប់រំ នៃបណ្ឌិត្យសភានគរបាលអន្តរជាតិនានា ។

ចែករំលែក

មតិយោបល់