ឯកឧត្ដម មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើបាឋកថា នៅបណ្ឌិត្យសភានគរបាលកម្ពុជា

0

នាព្រឹកថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ ឯកឧត្ដម មៀច សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ដិភាពសង្គម អញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកចំណេះដឹង និងបទពិសោធន៍លើប្រធានបទស្ដីពី “វិធានការក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការចរាចរផលិតផលក្លែងក្លាយ និងផលិតផលខូចគុណភាពនៅលើទីផ្សារកម្ពុជា” ជូនដល់គ្រូនគរបាលជាតិ មន្ដ្រី និង និស្សិត សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា ។

 

ចែករំលែក
[fbcomments]